ព័ត៌មានអន្តរជាតិ

ខែក្រោយ វៀតណាម និងរុស្ស៊ី នឹងធ្វើសមយុទ្ធ រួមគ្នានៅសមុទ្រចិនខាងត្បូង

បរទេស៖ នាវាសង្គ្រោះ របស់កងទ័ពជើងទឹករុស្ស៊ីឈ្មោះ Igor Belousov នឹងចូលរួមជាមួយនាវាវៀតណាម សម្រាប់ធ្វើសមយុទ្ធរួមគ្នាមួយ នៅសមុទ្រចិនខាងត្បូង នៅខែក្រោយ។ វៀតណាមបានហៅសមុទ្រនេះ ថាសមុទ្រខាងកើត។

យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អនុលោម តាមផែនការវិធានការឆ្នាំ ២០១៩ ដែលត្រូវបានអនុម័ត ដោយក្រសួងការពារជាតិរុស្ស៊ី សម្រាប់ការអភិវឌ្ឍចំណងទាក់ទង ជាមួយកងទ័ពនៃបណ្តារដ្ឋបរទេស នាវាជួយសង្គ្រោះ របស់កងនាវាចរប៉ាស៊ីហ្វិកឈ្មោះ Igor Belousov នឹងចូលរួមក្នុងសមយុទ្ធរួមគ្នារវាងរុស្ស៊ី – វៀតណាម សម្រាប់ជួយដល់នាវិកនៃនាវាមុជទឹក ដែលកំពុងមានគ្រោះថ្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងនាវាចរណ៍រុស្ស៊ី ប្រចាំនៅប៉ាស៊ីហ្វិក។

នាវា Igor Belousov គឺជានាវាមុជទឹក ជួយសង្គ្រោះទំនើបបំផុតមួយ របស់ប្រទេសរុស្ស៊ី ហើយត្រូវបានដាក់ឱ្យដំណើរការ នៅឆ្នាំ ២០១៥ មានប្រវែងជិត ១០៧ ម៉ែត្រ និងមានការផ្លាស់ទីលំនៅជាង ៥០០០ តោន និងនាវិក ៩៦ នាក់។ វាអាចផ្ទុកមនុស្ស ដែលបានជួយសង្គ្រោះបាន ១២០ នាក់។

ប្រទេសវៀតណាម ប្រតិបត្តិការនាវាមុជទឹក ប្រភេទ Kilo-class ចំនួន ៦ គ្រឿង ដែលត្រូវបានសាងសង់នៅ Admiralty Shipyard ក្នុងប្រទេសរុស្ស៊ី។

នាពេលថ្មីៗនេះ ប្រទេសវៀតណាម បានបញ្ជូននាវាចម្បាំងរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការពិនិត្យឡើងវិញ កងនាវាក្នុងឱកាស នៃខួបលើកទី ៣២៣ នៃកងនាវាចររុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top