ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា កំពុងតែពិភាក្សាជាមួយរុស្ស៊ី ជុំវិញរឿងពួកឃឺដ YPG នៅស៊ីរីភាគឦសាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគីកំពុងតែពិភាក្សាគ្នា ជាមួយប្រទេសស៊ីរី ស្តីពីវិធីដោះស្រាយវត្តមាន របស់ពួកកងជីវពលឃឺដ YPG នៅក្នុងតំបន់ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតួកគីរូបនេះ បាននិយាយផងដែរថា ប្រទេសតួកគី បាននិយាយប្រាប់តួកគី នៅថ្ងៃទី២៩ ខែតុលាថា ពួកសកម្មប្រយុទ្ធ៣៤.០០០នាក់ និងអាវុធធន់ធ្ងន់ជាង៣.២០០គ្រឿង ត្រូវបានដកចេញពីដីជម្រៅ៣០គីឡូម៉ែត្រ នៅក្នុងប្រទេសស៊ីរី ស្ថិតនៅតាមព្រំដែនតួកគី។

គួរបញ្ជាក់ថា ប្រទេសតួកគី បានធ្វើការតវ៉ាថា ការដកទ័ពនៅមិនទាន់បញ្ចប់ទាំងស្រុងទេ ហើយបានគម្រាម បន្តធ្វើប្រតិបត្តិការវាយលុករបស់ខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា វាស្ទើរតែធ្វើបានទាំងស្រុង និងបន្ថែមថា ទីក្រុងអង់ការ៉ាចំពោះទីក្រុងមូស្គូថា ខ្លួនមិនមានគម្រោង ចាប់ផ្តើមធ្វើប្រតិបត្តិការយោធាថ្មីនោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top