ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការងារ ជាមួយរដ្ឋាភិបាលលីបង់ថ្មី

បរទេស៖នៅក្នុងសារធ្វីតធើមួយ ផ្ញើឲ្យប្រធានាធិបតីលីបង់ លោក Michael Aoun នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការងារ ជាមួយរដ្ឋាភិបាលលីបង់ថ្មី ដែលឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាជន។

ចំណែករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅពេលថ្មីៗនេះ បានធ្វើការជំរុញថ្នាក់ដឹកនាំ របស់ប្រទេសលីបង់ ឲ្យធ្វើបង្កើតរដ្ឋាភិបាលថ្មី ដែលមានសមត្ថភាព អាចធ្វើកំណែទម្រង់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោយការលាឈប់ពីតំណែង របស់លោក Saad al-Hariri។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសលីបង់ បានផុងចូលទៅក្នុង វិបត្តិនយោបាយយ៉ាងជ្រៅ ស្របពេលមានការតវ៉ាទូទាំងប្រទេស បង្កឲ្យលោកនាយករដ្ឋមន្ត្រី សុំលាឈប់ពីតំណែង កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង

To Top