ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អង្គសមាជ នៅទីក្រុងម៉ានីលថា ប្រទេសចិន អាចបិទបណ្តាញអគ្គិសនី របស់ប្រទេសហ្វីលីពីន ។ ប្រធានសាជីវកម្មបញ្ជូនជាតិ បានបញ្ជាក់ពីលទ្ធភាព ក្នុងសម័យប្រជុំព្រឹទ្ធសភា យ៉ាងដូច្នេះ ។
ប្រទេសចិន បានកាន់កាប់ដោយផ្ទាល់ លើបណ្តាញអគ្គិសនីជាតិ របស់ប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ២០០៩ ដែលនាំសមាជិកព្រឹទ្ធសភាម្នាក់ មកសាកសួរ ថាតើ “ មហិច្ឆតាអនុត្តរភាព” របស់ប្រទេសចិន បង្កការគំរាមកំហែងសន្តិសុខ ដល់ហ្វីលីពីន ឬយ៉ាងណា ។
គួរបញ្ជាក់ថា ប្រទេសទាំងនោះមានជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា