ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីព័ត៌មាន អ៊ីរ៉ង់

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីព័ត៌មាន នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ចំពោះតួនាទី របស់លោក ក្នុងការត្រួតពិនិត្យ អ៊ីនធឺណេត ដ៏ទូលំទូលាយ គឺសំដៅដល់ការផ្តាច់ អ៊ីនធឺណេត ទូទាំងប្រទេសរយៈពេល៥ថ្ងៃ ដើម្បីជាមធ្យោបាយជួយទប់ស្កាត់ ការតវ៉ាប្រឆាំង តម្លៃប្រេងឡើងថ្លៃ នៅក្នុងប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍ថា “ថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់ ដឹងថា ការប្រើប្រាស់ អ៊ីនធឺណេត ដោយសេរីនិងបើកទូលាយ នឹងធ្វើឲ្យប៉ះពាល់ ដល់ភាពមិនស្របច្បាប់ របស់ពួកគេ ដូច្នេះពួកគេស្វះស្វែង បិទមិនឲ្យប្រើ អ៊ីនធឺណេត បាន ដើម្បីទប់ស្កាត់ ការតវ៉ាដែលប្រឆាំង នឹងរដ្ឋាភិបាល”។ យើងកំពុងតែដាក់ទណ្ឌ កម្មរដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យា ទូរគមនាគមន៍អ៊ីរ៉ង់ ចំពោះការរិតត្បិតការប្រើប្រាស់ អ៊ីនធឺណេត ដែលរួមបញ្ចូលទាំងកម្មវិធី ផ្ញើសារដ៏មានប្រជាប្រិយភាព ដែលជួយឲ្យប្រជាជន អ៊ីរ៉ង់រាប់សែននាក់ មានទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក និងជាមួយពិភពលោកខាងក្រៅ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top