ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អន្តរកម្មបូលូវី បើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ប្រឆាំងអតីត ប្រធានាធិបតីលោក Morales

បរទេស៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលបណ្តោះអាសន្ន បូលូវី គឺលោក Arturo Murillo បានប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្ន របស់បូលីវី បានបើករឿងក្តី ឧក្រិដ្ឋកម្មប្រឆាំង នឹងអតីតប្រធានាធិបតី លោក Evo Morales កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីថ្ងៃពុធលោក Murillo បានបង្ហាញអ្នកសារព័ត៌មាន នូវខ្សែវីដេអូឃ្លីបរបស់លោក Morales ដែលត្រូវបានគេចោទប្រកាន់ថា បានផ្តល់ការណែនាំដើម្បី ចាប់ផ្តើមការតវ៉ាថ្មីៗប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ន។

លោក Murillo បន្តអះអាងថា ភាពវឹកវរដែលបានស្នើឡើងនេះអាចនាំឱ្យមានការបិទផ្លូវ ហើយដូច្នេះបណ្តាលឱ្យ មានការរំខានដល់ការដឹក ជញ្ជូនស្បៀងអាហារ ទៅកាន់ទីក្រុងបូលីវី។

លោកបន្ថែមថា «ភស្តុតាងគឺជាក់ស្តែង យើងបានបង្ហាញវា។ Juan Ramon Quintana [អតីតប្រមុខរដ្ឋបាលប្រធានាធិបតី] បានបញ្ជាក់ថា គាត់មានបំណងបង្វែរបូលីវី ឱ្យទៅជាប្រទេសវៀតណាម ហើយគាត់កំពុងព្យាយាមធ្វើវា … វីដេអូបង្ហាញភស្តុតាងប្រឆាំងនឹងលោក Evo Morales ។ អ្នកអាចស្តាប់ យ៉ាងច្បាស់ពីការថតសំឡេង ដែលគាត់អំពាវនាវ ឱ្យមានការសម្លាប់ជនស៊ីវិល និងការឡោមព័ទ្ធទីក្រុង។

នៅមុននេះបន្តិច ក្រសួងការបរទេស បូលីវី បានធ្វើការតវ៉ាទៅរដ្ឋាភិបាល ម៉ិកស៊ិក ដោយនិយាយថា លោក Morales បានចូលរួមក្នុងសកម្មភាព ដែលផ្ទុយពីស្ថានភាពសិទ្ធិ ជ្រកកោន ដែលគាត់បានទទួល នៅប្រទេសម៉ិកស៊ិក បន្ទាប់ពីគាត់បានភៀសខ្លួន នៅទីនោះបន្ទាប់ ពីការលាលែងរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top