ព័ត៌មានអន្តរជាតិ

Pompeo ជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេស សហភាពអ៊ឺរ៉ាប់ លើបញ្ហានៃប្រទេសអ៊ីរ៉ង់

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹងថារដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជួប ជាមួយលោក Sheikh Abdullah Bin Zayed Al Nahyan រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសសហភាព អារ៉ាប់រួមកាលពីថ្ងៃម្សិលមិញនេះ សំដៅលើបញ្ហា នៃប្រទេសអ៊ីរ៉ង់ និងបញ្ហាក្នុងតំបន់ ។

លោក Pompeo និង លោកSheikh Abdullah បានពិភាក្សាពីភាពចាំបាច់ ដើម្បីប្រឆាំងនឹងឥរិយាបទ បែបអស្ថិរភាពរបស់អ៊ីរ៉ង់ នៅពេលបច្ចុប្បន្ននេះ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសអាមេរិក ក៏បានបន្ថែមទៀតថា ភាគីទាំងពីរ ក៏បាននិយាយអំពីស្ថានភាព នៅលីប៊ីនិងសារៈសំខាន់ នៃការឯកភាព របស់ក្រុមប្រឹក្សា សហប្រតិបត្តិការ ឈូងសមុទ្រ Gulf ផងដែរ។

គួររំលឹកដែរថា បន្ទាប់ពីការចាកចេញ ជាឯកតោភាគីរបស់ខ្លួន ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ កាលពីឆ្នាំមុនត្រូវបានទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងដាក់សម្ពាធ លើរដ្ឋាភិបាល ក្រុងតេហរ៉ង់ តាមរយៈការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ដើម្បី បង្ខំឲ្យ ប្រទេសនេះវិលត្រឡប់ ទៅរកការចរចា ឡើងវិញ។ ទោះយ៉ាងណាអ៊ីរ៉ង់ នៅតែប្រកាន់ជំហរ តឹងរឹងហើយប្តេជ្ញា សងសឹកចលនា អាមេរិកប្រឆាំង អ៊ីរ៉ង់រហូតមកនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top