មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានធ្វើការអំពាវនាវ ឱ្យបង្កើនសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ដើម្បីទប់ទល់នឹងការ គំរាមកំហែងជាសកល។
ថ្លែងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ រុស្ស៊ីលោកពូទីនបាននិយាយថា បច្ចេកវិទ្យាយោធា កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ហើយការប្រកួតប្រជែង ខ្លាំងឡើងៗ នៅលើ ពិភពលោក។
លោកប្រធានាធិបតី បាននិយាយទៀតថាផែនការកម្មវិធី សព្វាវុធថ្មីនិងផែនការ អភិវឌ្ឍន៍សម្រាប់ឧស្សាហកម្ម យោធានឹងត្រូវពន្យល់ លម្អិតនៅឆ្នាំក្រោយ។ ភារកិច្ចចម្បងរបស់ប្រទេសរុស្សី គឺធ្វើយ៉ាងណាបង្កើតឡើង នូវកម្លាំងយោធា ដ៏មានគុណភាពនិងបរិមាណ។
លោកពូទីន បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ចំណែកនៃអាវុធ និងឧបករណ៍ទំនើប ៗ នៅក្នុងកងទ័ព កងទ័ពជើងទឹក សន្តិសុខនិងភ្នាក់ងារ អនុវត្តច្បាប់គួរតែ ត្រូវបានកើនឡើងដល់ ៧០ភាគរយ ពីចំនួន ៦៨ ភាគរយ នាពេលបច្ចុប្បន្នហើយបន្ទាប់ មករុស្សីនឹងនៅតែបន្ត រក្សាកម្រិតនេះដដែល៕
ប្រែសម្រួល:ស៊ុនលី