ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់នៅបារាំង នៅតាមបណ្តាទីក្រុងផ្ទុះ ការតវ៉ាប្រឆាំង នឹងអំពើហិង្សាក្នុងស្រុក

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ពលរដ្ឋប្រមាណ១០ ពាន់នាក់ បាននាំគ្នាដើរតាមដងវិ ថីនានានៅក្រុងប៉ារីស និងបណ្តាទីក្រុងនានានៅក្នុងប្រទេស បារាំង កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សានៅក្នុងស្រុក ក្រោយពីក្រុមស្ត្រីជាង១៣០នាក់ ត្រូវបានគេ ជឿជាក់ថា ត្រូវបានសម្លាប់ ដោយដៃគូរបស់ពួកគេ ឬអតីតដៃគូ នៅក្នុងប្រទេសបារាំង នៅក្នុងឆ្នាំនេះ ។

នៅក្នុងក្រុងប៉ារីស ក្រុមសកម្មជនភាគច្រើនជាស្ត្រី បានឲ្យដឹងថា “ក្រុមស្ត្រីដើរតាមដងផ្លូវ” ហើយក្រុមស្ត្រីជា ច្រើនដែលជាជនរងគ្រោះ បានប្រមូលផ្តុំគ្នាដោយស្រែកតវ៉ាខ្លាំងៗ” ។

លោកប្រធានាធិបតី Emmanuel Macron បានគូសបញ្ជាក់ នូវសមាណចិត្តរបស់គាត់ ក្រោយពីការបញ្ចប់ការ តវ៉ា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top