ព័ត៌មានអន្តរជាតិ

ចិន នឹងដាក់ឲ្យដំណើរ ការអាយស្ម័យយាន ល្បឿនលឿន ដែលរត់បានចម្ងាយ ៣៥.០០០គីឡូម៉ែត្រ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យោងតាមការបញ្ជាក់ពី អាយស្ម័យយានចិន (China Railway)បានឲ្យដឹងថា បណ្តាញផ្លូវ អាយស្ម័យយានល្បឿនលឿន របស់ប្រទេសចិន នឹងបន្តដំណើរការដល់កម្រិតកំពូល របស់ពិភពលោក ជាមួយគ្នានេះដែរ ដែលអាចប៉ាន់ប្រមាណរត់បានចម្ងាយ ៣៥.០០០គីឡូម៉ែត្រ នៅចុងឆ្នាំនេះ ។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា សរុបចម្ងាយផ្លូវរត់អាយស្ម័យយាន របស់ប្រទេសចិន នឹងអាចរត់បាន១៣៩.០០០គីឡូម៉ែត្រ នៅចុងឆ្នាំ២០១៩ ។

នៅក្នុងឆ្នាំ២០១៩ ផ្លូវអាយស្ម័យយានរបស់ចិន ត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកដំណើរក្នុងកម្រិតប្រមាណ ៣,៦ពាន់នាក់ ដែលបានកើនឡើង៩២ភាគរយគិតចាប់ពីឆ្នាំ២០១២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top