ព័ត៌មានអន្តរជាតិ

ពលរដ្ឋហុងកុង នាំគ្នាបោះឆ្នោតក្នុងស្រុក ខណៈភាពតានតឹង នៅតែបន្តកើតមានឡើង

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ការបោះឆ្នោតក្រុមប្រឹក្សាស្រុក នៅក្នុងក្រុងហុងកុង បានចាប់ផ្តើមដំណើរ ការដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយមិនមានសញ្ញាណា មួយដែលបាតុភាពនៅពេលវត្ត មានរបស់ប៉ូលិសនៅតាមមណ្ឌលបោះឆ្នោតឡើយ ។

ការវាយប្រហារដោយក្រុមបេក្ខជននានាផ្តល់ទំនុកចិត្តដល់ក្រុមគាំទ្ររដ្ឋាភិបាលហុងកុងផ្អែកលើជំហរអន្តរជាតិ ជាមួយគ្នានេះដែរ ការបោះឆ្នោតក្នុងស្រុក ត្រូវបានគេមើលឃើញថា ដើរតួយ៉ាងសំខាន់ដែលគាំទ្រដល់លោកស្រី Carrie Lam ដឹកនាំរដ្ឋបាលដែលមានភាពចម្រូងសម្រាស់ ។

សារព័ត៌មាន The South China Morning Post បានដកស្រង់សម្តីដោយប៉ូលិសជាន់ខ្ពស់មួយរូប ដែលបាន និយាយថា ប៉ូលិសបង្រ្កាបកុបកម្មជាលើកដំបូង នឹងយាមកាមគ្រប់ស្ថានីយបោះឆ្នោតទំាងអស់នៅគ្រប់ការិយាល័យ ហើយការិយាល័យភាគច្រើនមានកងកម្លាំងបំពេញភារកិច្ចប្រមាណ៣១.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top