បរទេស: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov បាននិយាយកាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកាម្សិលមិញថា វត្តមានរបស់ទាហានអាមេរិក នៅលើទឹកដីជប៉ុន គឺជាភាពរារាំងទំនាក់ទំនង កាន់តែជិតស្និទ្ធ រវាងទីក្រុងតូក្យូ និងរុស្ស៊ី និងនៅតែជាការព្រួយបារម្ភ ដល់ទីក្រុងម៉ូស្គូដដែល។
គួរឲ្យដឹងដែរថា យោងតាមរបាយការណ៍ចុងក្រោយ ដោយយោធាអាមេរិក បានឱ្យដឹងថា មានបុគ្គលិកយោធា របស់ប្រតេសអាមេរិកប្រហែលជា ៥៤០០០នាក់ ដែលកំពុងតែឈរជើង នៅក្នុងប្រទេសជប៉ុន និងត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកតិកាសញ្ញាសន្តិសុខ ទៅវិញទៅមករវាងប្រទេសទាំងពីរនេះ។
ថ្លែងនៅខាងក្រៅ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានធ្វើឡើងនៅណាហ្គូយ៉ា ភាគកណ្តាលប្រទេសជប៉ុន លោក Lavrov បាននិយាយថា កងទ័ពរបស់សហរដ្ឋអាមេរិក ទាំងនោះគឺជាបញ្ហានៅលើផ្លូវ ដើម្បីលើកកម្ពស់គុណភាព នៃទំនាក់ទំនងរុស្ស៊ីជប៉ុន ។
ក្នុងនោះផងដែរភាគីទាំងពីរ ក៏បានសន្យាថា ពួកគេនឹងបន្តកិច្ចពិភាក្សាឡើងវិញ ដោយផ្អែកលើសេចក្តីប្រកាសឆ្នាំ១៩៥៦ ដែលបានស្តារឡើងវិញ នូវទំនាក់ទំនងការទូត រវាងជប៉ុននិងសហភាពសូវៀត ៕
ប្រែសម្រួល:ស៊ុនលី