ព័ត៌មានអន្តរជាតិ

រថភ្លើងបុកគ្នា ជាមួយនឹង រថយន្តនៅរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ស្លាប់មនុស្ស៣នាក់

បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ស្ត្រីម្នាក់និងកុមារពីរនាក់ បានបាត់បង់ជិវិត នៅក្នុងហេតុការណ៍ រថយន្តមួយគ្រឿង បានបុកគ្នាជាមួយនឹងរថភ្លើង ដឹកអ្នកដំណើរ នៅរសៀលថ្ងៃសៅរ៍ក្នុងតំបន់ Amtrak ក្នុងទីក្រុង Jupiter ភាគអាគ្នេយ៍ សហរដ្ឋអាមេរិកនៃរដ្ឋហ្វ្លរីដា ។

នៅក្នុងសេចក្តីប្រកាស របស់អាជ្ញាធរបានបញ្ជាក់ថា មិនមានអ្នករងរបួស នៅលើរថភ្លើង ដែលបានដឹកអ្នកដំណើរ ទាំង២០០នាក់ និងកំពុងធ្វើដំណើរពីក្រុងម៉ៃអាមី ទៅញូវយ៉កនោះឡើយ ។ តាមរយៈការផ្សព្វផ្សាយតគ្នា លើបណ្តាញសង្គមបានបញ្ជាក់ថា រថយន្តបានខូចខាតស្ទើរតែទាំងស្រុង ។

រថយន្តដែលដឹកអ្នក ដំណើរទាំង៣នាក់ បានបាត់បង់ជីវិតទាំងអស់គ្នា ក្រោយពេលដែលត្រូវរថភ្លើង បុកចំកណ្តាលអូសចេញក្នុងចំណាយជិតកន្លះម៉ាល ទើបឈប់ហើយ តាមការវិភាគជឿជាក់ថារថយន្ត បានបើកលើផ្លូវរថភ្លើងទាំង ដែលដឹងថារថភ្លើង បានខិតមកក្បែរទៅហើយនោះ៕

ប្រែសម្រួល:ស៊ុនលី

To Top