បរទេស ៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានខ្វែងគំនិតគ្នា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជុំវិញកិច្ចព្រមព្រៀង ស្តីពីការរក្សាសន្ធិសញ្ញា ចែករំលែកព័ត៌មាន សម្ងាត់យោធាឲ្យស្ថិតនៅ ជាការបោះជំហានទៅរកកិច្ចចរចាគ្នាខាងមុខ ជុំវិញជម្លោះជំនួញ ដែលបណ្ដាលមកពីរឿងប្រវតិ្តសាស្ត្រ។
ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ប្រធានាធិបតីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ បានអះអាងថា ទីក្រុងតូក្យូមិន បានធ្វើសម្បទានណាមួយទេ ស្របពេលដែលការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា នេះជារឿងមិនពិតនោះទេ។
គួរបញ្ជាក់ថា ការប្រេះឆាគ្នា ដែលបង្ហាញឲ្យឃើញជាក់ស្តែង ពីការមិនទុកចិត្តគ្នាទៅវិញទៅមកនេះ បានកើតមានឡើង ក្រោយពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងត្បូង បានព្យួរចោលដោយមានលក្ខខណ្ឌ ស្តីពីកាលផុតកំណត់ នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់គ្នា ក្នុងរយៈពេល៦ម៉ោង មុនពេលវាត្រូវរុះរើចោល៕
ប្រែសម្រួល៖ប៉ាង កុង