សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញ នៅថ្ងៃច័ន្ទនេះថា ការនាំចេញ របស់ប្រទេសកូរ៉េខាងត្បូង ត្រូវ បានរំពឹងថា នឹងបន្ដធ្លាក់ចុះសម្រាប់ខែទី១២ ជាប់ៗគ្នា នៅក្នុងខែវិច្ឆិកា នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
យោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ របស់យ៉ុនហាប់បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសទំនងជាធ្លាក់ចុះ ១០,៨ ភាគរយស្មើនឹង ៤៥,៩ ពាន់លានដុល្លារក្នុងខែនេះ។
ការនាំចូលរបស់ប្រទេសនេះ ត្រូវបានព្យាករថានឹងកើនដល់ ៤១,៣ ពាន់លានដុល្លារ សម្រាប់អតិរេកពាណិជ្ជកម្មចំនួន ៤,៦ ពាន់លានដុល្លារដែលមានរយៈពេល ៩៤ ខែជាប់គ្នានៅពេលការនាំចេញ  របស់ប្រទេសនេះ  កើនលើសការនាំចូល ៕
ដោយ  ឈូក  បូរ៉ា
													
																							