ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បួង ចេញការតវ៉ា ចំពោះជប៉ុន ជុំវិញការចោទប្រកាន់ថា មានការបង្ខូចទ្រង់ទ្រាយព័ត៌មាន

សេអ៊ូល៖ ប្រធានសន្តិសុខជាតិ កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យបានចោទ ប្រកាន់ប្រទេសជប៉ុន ពីបទបង្ខូចទ្រង់ទ្រាយព័ត៌មានលំអិត នៃការចរចាររបស់ពួកគេ ស្តីពីការរក្សាកិច្ចព្រមព្រៀង ចែករំលែកព័ត៌មាន សម្ងាត់ទ្វេភាគី។

នៅក្នុងសន្និសីទកាសែត នៅទីក្រុងប៊ូសាន លោកជុង អ៊ួយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ បានសម្តែងការ សោកស្តាយយ៉ាងខ្លាំង ចំពោះការបំភ្លៃការចោទប្រកាន់នេះ ដោយនិយាយថាទីក្រុងសេអ៊ូល បានធ្វើការតវ៉ាតាមរយៈបណ្តាញការទូត និងបានទទួលការសុំទោស។

លោកបានបង្ហាញថាទីក្រុងសេអ៊ូល មិនមានបំណងវិលត្រឡប់ ទៅរកការសម្រេចចិត្តនាទីចុងក្រោយ របស់ខ្លួននៅថ្ងៃសុក្រ ដើម្បីបញ្ឈប់ជាផ្លូវការ នូវការផុតកំណត់ នៃកិច្ចព្រមព្រៀងសន្តិសុខទូទៅ នៃព័ត៌មានយោធាឬ កិច្ចព្រមព្រៀង ដែលគេស្គាល់ថា GSOMIA ដែលនឹងកើតឡើង នៅពេលក្រោយនោះទេ៕

ដោយ ឈូក បូរ៉ា

To Top