តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានជំរុញឱ្យប្រទេសចិន រក្សាទីក្រុងហុងកុងដោយសេរី និងបើកចំហ ខណៈដែលប៉ូលីសនៅតែបន្តការបង្ក្រាបលេីក្រុមបាតុករ ទៅលើក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីពាក់កណ្តាលស្វយ័តមួយនេះ។
ប្រធានគណៈរដ្ឋមន្រ្តីលោក Yoshihide Suga បានប្រាប់សន្និសីទសារព័ត៌មាន មួយថាលោក អាបេ បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុញ្ញាតឱ្យទីក្រុងហុងកុង មានការរីកចំរើនក្រោមប្រទេសមួយគោលការណ៍ពីរប្រព័ន្ធនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី។
គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាប្រហែល ១.០០០ នាក់ត្រូវបានចាប់ខ្លួនឬប្រគល់ខ្លួនឱ្យអាជ្ញាធរកាលពីសប្តាហ៍មុនបន្ទាប់ពីបានរារាំងខ្លួនឯងចូលទៅក្នុងអាគារនៅលើមូលដ្ឋាននៃសាកលវិទ្យាល័យពហុបច្ចេកទេសនៅហុងកុង៕ ដោយ ឈូក បូរ៉ា