ព័ត៌មានអន្តរជាតិ

ប្រធាន​ IMF ជំរុញជប៉ុន​ ឲ្យបង្កើនពន្ធលើការ ប្រើប្រាស់ទ្វេដងដល់ ២០% នៅត្រឹមឆ្នាំ២០៥០

តូក្យូ៖​ មូលនិធិរូបិយវត្ថុអន្តរជាតិ​ IMF កាលពីថ្ងៃច័ន្ទបានជំរុញឱ្យប្រទេសជប៉ុន បង្កើនអត្រាពន្ធលើការប្រើប្រាស់ របស់ខ្លួនទ្វេដងដល់ ២០ ភាគរយនៅត្រឹមឆ្នាំ២០៥០ ដើម្បីគ្របដណ្តប់លើការចំណាយលើរបបសន្តិសុខសង្គម​ ដែលបណ្តាលមកពីកំណើនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។

រដ្ឋាភិបាលជប៉ុន​ ទើបតែដំឡើងអត្រានេះដល់ ១០ ភាគរយកាលពីខែមុន​ ដែលជាវិធានការណ៍មួយ ដែលធ្វើឱ្យមានការភ័យខ្លាចថា​ គោលនយោបាយនេះ នឹងរារាំងកំណើនសេដ្ឋកិច្ច កម្រិតមធ្យមរបស់ប្រទេស។

លោកស្រី Kristalina Georgieva ប្រធាន IMF បាននិយាយនៅទីក្រុងតូក្យូថា “តាមទស្សនវិស័យរបស់ IMF យើងជឿជាក់ថាការបង្កើនពន្ធលើការ ប្រើប្រាស់បន្តិចម្តងៗ អាចជួយ” ប្រទេសជប៉ុនសម្រេចគោលដៅរបស់ខ្លួន ក្នុងការបង្រួបបង្រួមសារពើពន្ធនៅឆ្នាំ២០២៥៕

ដោយ​ ឈូក​ បូរ៉ា

To Top