ព័ត៌មានអន្តរជាតិ

តួកគី នឹងមិនបន្ត ប្រតិបត្តិការ យោធានៅស៊ីរី ភាគឦសាន

បរទេស ៖ ប្រភពសន្តិសុខមួយ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសតួកគី នឹងគោរពតាមទាំងស្រុង នូវកិច្ចព្រមព្រៀង ដែលខ្លួនបានធ្វើឡើង ជាមួយរុស្ស៊ីនិង សហរដ្ឋអាមេរិក ស្តីពីប្រទេសស៊ីរីភាគឦសាន និងមិនបន្តប្រតិបត្តិការ វាយលុកដោយយោធា របស់ខ្លួនទៀតនោះទេ ។

ទីក្រុងអង់ការ៉ា បានធ្វើកិច្ចព្រមព្រៀងផ្សេងគ្នា ជាមួយទីក្រុងមូស្គូនិងសហរដ្ឋអាមេរិក កាលពីខែមុន ដើម្បីឲ្យពួកឃឺដ YPG ចេញពីទឹកដីក្នុងប្រទេសស៊ីរីភាគឦសាន ដែលស្ថិតនៅជាប់នឹងព្រំដែនតួកគី ហើយនោះគឺជាថ្នូរនៃការបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ទៅលើពួកឃឺដ។

ប៉ុន្តែទីក្រុងអង់ការ៉ា កាលពីមុន បាននិយាយថា ទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិក មិនបានរក្សាចំណែក នៃកិច្ចព្រមព្រៀងរបស់ខ្លួន ហើយនិងបានគម្រាម ចាប់ផ្តើមធ្វើប្រតិបត្តិការថ្មី។ ប្រភពសន្តិសុខបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគីកំពុងតែឆ្លើយតប នឹងការវាយប្រហារធ្វើឡើងដោយពួក YPG នៅក្នុងតំបន់ ស្ថិតក្នុងដែនការពារខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង

To Top