ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាស៊ាន ស្វែងរកការ លើកកម្ពស់ ទំនាក់ទំនងក្នុង វិស័យឧស្សាហកម្មអាវុធ

ប៊ូសាន៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើ អនុស្សារណៈ នៃការយោគយល់គ្នា ស្តី ពីកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយហ្វីលីពីន និងសិង្ហបុរី នៅថ្ងៃអង្គារនេះនៅខាងក្រៅ កិច្ចប្រជុំកំពូលពិសេស ដែលកំពុងដំណើរការ នៅក្នុងទីក្រុងកំពង់ផែប៊ូសាន ភាគខាងត្បូងប្រទេស។

រដ្ឋបាលកម្មវិធីការ ទិញយកអាវុធការពារជាតិកូរ៉េខាងត្បូង (DAPA) លោកវ៉ាង ជុងហុង និងរដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana បានយល់ស្របលើកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់សម្ភារៈការពារជាក់លាក់ នៅព្រឹកថ្ងៃដដែលនេះបើយោងតាម DAPA ។

DAPA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ការរៀបចំនេះត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង កាន់តែច្រើនអាចធ្វើកិច្ចសន្យាជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីជំរុញការនាំចេញផ្នែកការពារជាតិរបស់ពួកគេ ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

ដោយ ឈូក បូរ៉ា

To Top