បរទេស៖ នាយឧត្តមសេនីយ៍ លោក Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹក នាំនៅក្នុងប្រទេសអ៊ីស្រាអែល និងប្រទេសហ្ស៊កដានី កាលពីចុងសប្ដាហកន្លងទៅ ស្របពេលដែលលោកចាប់ ផ្តើមបេសកកម្មស្វែងរកការពិត នៅក្នុងតំបន់មជ្ឈិមបូព៌ា។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកបានធ្វើ ដំណើរទៅដល់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាគ្នាជាមួយសមភាគីរបស់លោក គឺនាយឧត្តមសេនីយ៍អ៊ីស្រាអែល Aviv Kochavi ស្តីពីបញ្ហាប្រតិបត្តិការ និងដំណើរការវិវត្តនៅក្នុងតំបន់។
ក្រៅពីនេះ លោកក៏បានធ្វើដំណើរទៅប្រទេសហ្ស៊កដានី ជួបជាមួយលោក King Abdullah II ជាអគ្គមេបញ្ជាការហ្ស៊កដានី ពិភាក្សាគ្នាអំពីបញ្ហានៃក្តីព្រួយបារម្ភនៅក្នុងតំបន់មជ្ឈិមបូព៌ា និងស្ថានភាពសន្តិសុខនៅតំបន់ព្រំដែន លោកបានបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិក ចំពោះចំណងមិត្តភាពសន្តិសុខយុទ្ធសាស្ត្រអាមេរិកជាមួយហ្ស៊កដានី ស្របពេលមានការប្រជែងនៅក្នុងតំបន់និងពិភពលោក៕
ប្រែសម្រួល៖ប៉ាង កុង