បរទេស៖ ថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ តាមសេចក្តីរាយការណ៍ ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង បានជំរុញឲ្យមានភាពអត់ធ្មត់ចំពោះបញ្ហាកូរ៉េខាងជើង ស្របពេលនឹងការស្នើឲ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការធ្វើការតេស្ត សាកល្បងមីស៊ីលរបស់ខ្លួនផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំផ្សេងទៀត ដែលប្រជុំគ្នាសម្រាប់ជំនួបកំពូល រំឭកអនុស្សាវរីយ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃ បានព្រមព្រៀងគ្នាថា ប្រទេសកូរ៉េខាងជើងចាំបាច់ត្រូវតែឈប់ធ្វើតេស្តមីស៊ីល។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល កំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល សម្រាប់ជាលើកទី៣ ហើយមេដឹកនាំអាស៊ាន តែងតែប្រជុំគ្នារៀងរាល់រយៈពេល៥ឆ្នាំម្តង់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្នុងឆ្នាំ០០៩និង២០១៤ មេដឹកនាំទាំងនោះ បានប្រជុំគ្នាផ្តោតទៅលើការថ្កោលទោស លើប្រទេសកូរ៉េខាងជើង សម្រាប់ការតេស្តសាកល្បងអាវុធនុយក្លេអ៊ែ និងមីស៊ីល៕