សេអូល៖ អង្គការអន្តររដ្ឋាភិបាលមួយ បានឲ្យដឹងនៅក្នុងរបាយការណ៍ សន្ទស្សន៍ប្រជាធិបតេយ្យ នាពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមិនមានប្រជាធិបតេយ្យបំផុត នៅក្នុងពិភពលោក។
យោងតាមរបាយការណ៍នាពេលថ្មីៗនេះដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់លទ្ធិប្រជាធិបតេយ្យនិងជំនួយការបោះឆ្នោតដែលមានមូលដ្ឋាននៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែតថា ប្រទេសកូរ៉េខាងត្បូងបានសម្ដែងនូវលក្ខណៈប្រជាធិបតេយ្យទាំង ៥ របស់ខ្លួន គឺរដ្ឋាភិបាល តំណាងសិទ្ធិមូលដ្ឋាន ការត្រួតពិនិត្យលើរដ្ឋាភិបាល រដ្ឋបាលមិនលំអៀង និងការចូលរួម។
របាយការណ៍នេះបានឲ្យដឹងថា“ ក្នុងចំណោមប្រទេសប្រជាធិបតេយ្យរលកជំនាន់ទី ៣ ទាំងអស់ (ឧទាហរណ៍ប្រទេស ដែលផ្លាស់ប្តូររវាងឆ្នាំ ១៩៧៥ និង ២០០០) សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងតៃវ៉ាន់ បានទទួលជោគជ័យខាងប្រជាធិបតេយ្យបំផុត” ។
កូរ៉េខាងត្បូង ទទួលបានពិន្ទុខ្ពស់ខាងសិទ្ធិជាពិសេស ដោយទទួលបានពិន្ទុ ០,៨១ ពិន្ទុ ។ ទន្ទឹមនឹងនេះដែរ ប្រទេសកូរ៉េខាងជើង ស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត នៅក្នុងសន្ទស្សន៍ ប្រជាធិបតេយ្យ ដែលមានពិន្ទុទាបបំផុតនៅក្នុងតំបន់ នៅក្នុងសិទ្ធិជាមូលដ្ឋាន ត្រួតពិនិត្យលើរដ្ឋាភិបាល និងរដ្ឋបាលមិនលំអៀង៕
ដោយ ឈូក បូរ៉ា