ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងស្នើច្បាប់មួយ ជួយដោះស្រាយបញ្ហាពលកម្ម ដោយបង្ខំ ក្នុងសម័យសង្គ្រាម របស់ជប៉ុន

សេអ៊ូល៖ លោក Moon Hee-sang ប្រធានរដ្ឋសភា បានបង្ហាញគំនិតថ្មីមួយ សម្រាប់ការដោះស្រាយបញ្ហាពលកម្ម ដោយបង្ខំក្នុង សម័យសង្គ្រាម របស់ជប៉ុន នៅពេលលោកស្នើច្បាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះមួយ ដែលត្រូវបានផ្តល់មូលនិធិ ដោយក្រុមហ៊ុនរដ្ឋាភិបាល និងពលរដ្ឋ នៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន។

ការផ្លាស់ប្តូរនេះ បានកើតឡើងចំពេលមានការរំពឹងទុកថា ទីក្រុងសេអ៊ូល និងតូក្យូ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តកាលពីសប្តាហ៍មុនដើម្បី “បញ្ឈប់” នូវល័ក្ខខ័ណ្ឌ នៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មាន យោធារបស់ខ្លួនជាមួយប្រទេសជប៉ុន។

មន្ត្រីរដ្ឋសភាបានណែនាំសេចក្តីព្រាង នៃច្បាប់នេះដល់ជនរងគ្រោះ នៃការបង្ខំឲ្យធ្វើការ នៅក្នុងការប្រជុំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ ។
វាហាក់ដូចជា ការបោះជំហានទៅមុខមួយ នៅពេលដែលលោកបានស្នើ គំនិតបង្កើតមូលនិធិ មួយ ដែលនឹងត្រូវចូលរួម ដោយក្រុមហ៊ុន និងពលរដ្ឋនៃប្រទេស ទាំងពីរក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច របស់លោកទៅកាន់ប្រទេសជប៉ុន កាលពីដើមខែនេះ៕
ដោយ ឈូក បូរ៉ា

To Top