បរទេស: គិតត្រឹមថ្ងៃពុធទី២៧ ខែវិច្ឆិកានេះប្រទេសចិន ជាលើកដំបូង ក្នុងការទទួល បានចំនួនបេសកកម្មការទូត នៅជុំវិញពិភពលោក ច្រើនជាងចំនួន ដែលសហរដ្ឋអាមេរិក ដែលបានធ្វើនេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយ រដ្ឋាភិបាលក្រុងប៉េកាំង។
វិទ្យាស្ថាន Lowy Institute របស់អូស្រ្តាលី បានរាយការណ៍ថា ការកើនឡើងយ៉ាងឆាប់រហ័ស របស់ប្រទេសចិន នៅក្នុងចំណាត់ថ្នាក់ នៃបេសកកម្មបណ្តាញការងារទូតនេះ នឹងនៅតែបន្តចំនួនបន្ថែមទៀត នៅឡើយក្នុងឆ្នាំ២០១៩ ហើយក្នុងនោះមួយចំនួនចុងក្រោយ គឺត្រូវបានគេមើលឃើញថា បានធ្វើឡើងតាមរយៈការបើកដំណើរការស្ថានទូត នៅក្នុងប្រទេសដែលធ្លាប់ បានទទួលស្គាល់កោះតៃវ៉ាន់។
តួលេខចុងក្រោយ បានបង្ហាញថា ស្ថានទូតនិងអគ្គកុងស៊ុលចិន នៅបរទេសមានចំនួនកើន ទៅដល់២៧៦កន្លែង ហើយដែលប្រៀបធៀបជាមួយនឹង អាមេរិកមានត្រឹមតែ២៧៣កន្លែង ប៉ុន្តែក្នុងនោះគេជឿជាក់ដែរថា អាមេរិកនៅតែជាប្រទេសដែលពេញ និយមបំផុតសម្រាប់ប្រទេស ដែលមានបំណងចង់ដាក់ទូត នៅក្នុងប្រទេសនេះ ។ បច្ចុប្បន្នអាមេរិកមានស្ថានទូតផ្លូវការ ក្នុងប្រទេសដល់ទៅ៣៤២កន្លែង ខណៈដែលនៅទូទាំងប្រទេសចិន មានត្រឹមតែ២៥៦កន្លែងប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី