ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ផ្តល់ប្រាក់ជាង ៥២លានដុល្លារ គាំទ្រដល់អាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារព័ត៌មានបាន រាយនៅថ្ងៃពុធនេះថា ធនាគារពិភពលោក (WB)បានផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់៥២,៥លានដុល្លារ អាមេរិក សម្រាប់គាំទ្រ ដល់គម្រោងឧស្ម័នអាហ្វហ្គានីស្ថាន ដែលនឹងផ្តល់នូវការផ្គត់ផ្គង់ ប្រកបដោយស្ថិរភាពរបស់ ក្រុមផលិតករឯករាជ្យ ក្នុងការផលិតឧស្ម័នធម្មជាតិ នៅតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន ។

គម្រោងផ្គត់ផ្គង់ឧស្ម័ន នឹងផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ និងជំនួយការបច្ចេកទេស សម្រាប់វិស័យសំណង់ ប្រតិបត្តិការ និងបំពង់នាំប្រេងពីតំបន់ Shiberghan ដល់ Mazar-i-Sharif និងរោងចក្រផលិតឧស្ម័នធម្មជាតិថ្មី ។ សេចក្តីប្រកាសព័ត៌មានមួយ បានបញ្ជាក់ដូច្នេះ ។

គម្រោងនេះក៏នឹងជួយ ដល់ការបង្កើតឧស្សាហកម្មដ៏ខ្លាំងក្លា និងការគ្រប់គ្រងកិច្ចសន្យាក្នុងក្របខណ្ឌ ការងារដោយផ្អែកលើគោលការណ៍ នៃអភិបាលកិច្ចល្អនៅក្នុងវិស័យឧស្ម័ន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top