បរទេស៖ កសិករ និងអ្នកផ្គត់ផ្គង់សារធាតុគីមី ប្រមាណ ១.០០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាល កាលពីថ្ងៃអង្គារប្រឆាំង នឹងការហាមឃាត់ដែលនឹងកើត មាន ទៅលើថ្នាំគីមីកសិកម្មចំនួន ៣ ប្រភេទ ដោយទាមទារឱ្យមានការ សិក្សាហ្មត់ចត់អំពីផលប៉ះពាល់របស់វាទៅលើកសិករ និងអាជីវកម្ម។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមបាតុករត្រូវបានដឹកនាំ ដោយតំណាងមកពីសមាគមពាណិជ្ជកម្មច្នៃប្រឌិតកសិកម្មថៃសមាគមពាណិជ្ជកម្ម កសិកម្មថៃនិងសមាគម ការពារដំណាំថៃ។
ពួកគេបានជំទាស់ទៅនឹង សេចក្តីសំរេចរបស់គណៈកម្មាធិការជាតិ សម្រាប់សារធាតុគ្រោះថ្នាក់ (NCHS) នៅថ្ងៃទី ២២ ខែតុលានេះដើម្បីហាមឃាត់ថ្នាំសំលាប់ស្មៅ ពីរប្រភេទ និងថ្នាំក្លរីនជីគីមីចាប់ពីថ្ងៃទី ១ ធ្នូ ពីព្រោះពួកគេបង្កហានិភ័យដល់សុខភាព។
យោងតាមក្រុមអ្នកតវ៉ា ដំណោះស្រាយថ្ងៃទី ២២ ខែតុលា មិនបានគិតអំពីភស្តុតាងវិទ្យាសាស្ត្រថ្មីៗ និងផលប៉ះពាល់នៃការហាមឃាត់ ទៅលើកសិករនិងសេដ្ឋកិច្ចជាតិឡើយ។
នៅក្នុងការដាក់លិខិតជាលាយលក្ខណ៍ អក្សរទៅកាន់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ពួកគេក៏បាន និយាយផងដែរថា នៅក្នុងសវនាការជាសាធារណៈនៅថ្ងៃទី ៨ ខែវិច្ឆិកា អ្នកចូលរួមជាង ៧០% មិនយល់ស្របនឹងការ ហាមឃាត់នេះទេ៕ ប្រែសម្រួលៈ ណៃ តុលា