បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែកពូនកម្លាំងទ័ព នៅកំពង់ផែមួយ ដែលធ្លាប់ជាទិសដៅ របស់អ្នកទេសចរកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់រីសតភ្នំ Mount Kumgang ដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះ Seoul Economic Daily បានចេញនូវសេចក្តីរាយការណ៍មួយ កាលពីថ្ងៃពុធម្សិលមិញនេះថា ទីតាំងយោធាថ្មីនោះ គឺត្រូវបានគេប្រទះឃើញ នៅកំពង់ផែ Jangjon របស់ប្រទេសកូរ៉េខាងជើង ដែលជាអតីតកន្លែងឈៀងចូលឈប់ សម្រាប់របស់អ្នកទេសចរកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កំពង់ផែ Jangjon នោះ គឺធ្លាប់បានគេប្រើប្រាស់ ជាមូលដ្ឋានយោធាមួយ នៅមុនឆ្នាំ១៩៩៨ នៅពេលដែលកូរ៉េខាងជើង អនុញ្ញាតឲ្យភ្ញៀវទេសចរកូរ៉េខាងត្បូង ចូលឈប់សម្រាក និងឲ្យមានការវិនិយោគនៅកំពង់ផែ ដែលជាចំណុចផ្លូវ ឆ្ពោះទៅរីសតភ្នំ Mount Kumgang៕ ប្រែសម្រួល៖ប៉ាង កុង