បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរអ៊ីរ៉ង់ ធ្វើការឆ្លើយតបប្រកបដោយទំនួលខុសត្រូវ ភាពប្រាកដប្រជា និងមានប្រសិទ្ធភាព ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងណាចាហ្វ។
អ្នកតវ៉ាអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានដុតកម្ទេចចោលកុងស៊ុលអ៊ីរ៉ង់នោះ ស្របពេលបាតុកម្មកំពុងតែប្រព្រឹត្តទៅ ជុំវិញពុករលួយរបស់រដ្ឋាភិបាល និងការពាក់ព័ន្ធរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចការអ៊ីរ៉ាក់ ក៏ដូចជាការគ្មានការងារធ្វើ និងការខ្វះខាតសេវាកម្មសង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក Abbas Mousavi បានមានប្រសាសន៍យ៉ាងដូច្នេះថា “សារប្រឆាំងដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនទៅឲ្យជាផ្លូវការ ដល់ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ ប្រចាំនៅក្នុងទីក្រុងតេអេរ៉ង់”៕
ប្រែសម្រួល៖ ប៉ាង កុង