បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ទីក្រុងព្យុងយ៉ាង បាននិយាយ នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើល នូវការបាញ់តេស្ត ដ៏ជោគជ័យ នៃប្រព័ន្ធបាញ់ពហុរ៉ុកកែត ដ៏ធំមួយ និងបានបង្ហាញនូវក្តីពេញចិត្តជាខ្លាំង។
យោធាកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់អាវុធវាយប្រហារក្នុងចម្ងាយខ្លីពីរគ្រាប់ ចូលទៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយនោះទំនងជាការព្យាយាមប្រឹងប្រែងសាកល្បងប្រព័ន្ធបាញ់ពហុរ៉ុកកែតថ្មី ក្រោយពីការធ្វើតេស្តចំនួន៣ដងពីមុន។
ចំណែកកាសែតកូរ៉េខាងជើង KCNA បាននិយាយថា “ការបាញ់តេស្តសាកល្បង ដែលមានគោលបំណងធ្វើការពិនិត្យមើលជាចុងក្រោយ នូវប្រព័ន្ធបាញ់ពហុរ៉ុកកែតដ៏ធំនេះ បានបង្ហាញឲ្យឃើញ នូវឧត្តមភាពយោធា និងបច្ចេកទេសនៃប្រព័ន្ធអាវុធ និងភាពគួរឲ្យជឿជាក់របស់វា ៕
ប្រែសម្រួល៖ប៉ាង កុង