បរទេស : កាលពីថ្ងៃពុធទី២៧ ខែវិច្ឆិកាកន្លងទៅ ឧត្តមសេនីយ៍អាមេរិកម្នាក់ បាននិយាយថា ឱកាសនៃលទ្ធផល ក្នុងទទួលបានជោគជ័យ ពីការចរចាសន្តិភាព ស្តីពីការបញ្ចប់សង្រ្គាម រយៈពេល១៨ឆ្នាំ នៅអាហ្វហ្គានីស្ថាន គឺមានអត្រាខ្ពស់ជាងពេលមុន ហើយអាចនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរឲ្យដឹងដែរថា កាលពីដើមខែនេះក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន បានដោះលែងសាស្រ្តាចារ្យសាកលវិទ្យាល័យ អាមេរិកនិងអូស្ត្រាលី ដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំង អស់រយៈពេលជាង៣ឆ្នាំ មកហើយនោះដោយវាបានក្លាយ ទៅជាកត្តាបង្កើនក្តីសង្ឃឹម សម្រាប់ការចរចាសន្តិភាព ឡើងវិញនៅទីនោះ។
ឧត្តមសេនីយទោ លោក Mark Milley ដែលជាប្រធាន នៃអគ្គសេនាធិការចម្រុះបានធ្វើដំណើរ ទៅដល់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធដដែលនោះហើយ វាត្រូវបានគេមើលឃើញ ជាដំណើរទស្សនកិច្ចលើក ដំបូងរបស់លោកទៅកាន់ប្រទេសមួយនេះ ចាប់តាំងពីបានទទួលតំណែង កំពូលកាលពីខែកញ្ញាកន្លងទៅ៕
ប្រែសម្រួល:ស៊ុនលី