សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នឹងជួបពិភាក្សាកម្រិតខ្ពស់ ជាមួយប្រទេសជប៉ុន នៅក្នុងខែធ្នូ ដែលជាជំហានដំបូង ឆ្ពោះទៅរកដំណោះស្រាយ ពាណិជ្ជកម្មទ្វេភាគី របស់ប្រទេសទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍ មន្រ្តីពាណិជ្ជកម្មកម្រិតការងារ មកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ជាក់ស្តែងដើម្បីពិភាក្សាអំពីកាលវិភាគ និងរបៀបវារៈ សម្រាប់កិច្ចចរចា ថ្នាក់ប្រធានការងារ។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈកិច្ចប្រជុំនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីជួបគ្នានៅទីក្រុងតូក្យូ នៅសប្តាហ៍ទី ៣ នៃខែធ្នូ ស្តីពីគោលនយោបាយនាំចេញ៕ ដោយ៖ ឈូក បូរ៉ា