ព័ត៌មានអន្តរជាតិ

អាមេរិកថា ខ្លួនកំពុងគ្រប់គ្រងស្ថានការណ៍ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ទៀត

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ដឹងអំពីរបាយការណ៍ នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងកំពុងតាមដានស្ថានការណ៍ ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ពីអ្វីដែលត្រូវបានគេសន្និដ្ឋានថា ជាឧបករណ៍បាញ់រ៉ុក្កែតចម្រុះធំមួយ។ មីស៊ីលទាំង ២គ្រាប់ ត្រូវបានបាញ់ចូល ទៅក្នុងដែនទឹកនៅឆ្នេរសមុទ្រខាងកើត។

ការបាញ់បង្ហោះចុងក្រោយបង្អស់ បានកើតឡើងនៅពេលដែលកូរ៉េខាងជើង បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោល គោលនយោបាយអរិភាពរបស់ខ្លួន និងផ្តល់ដំណោះស្រាយ ចំពោះការចរចាការរំសាយអាវុធនុយក្លេអ៊ែរ ដែលបានជាប់គាំង មុនដំណាច់ឆ្នាំនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top