ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បង គ្រាប់រ៉ុក្កែតចុងក្រោយ ប្រកបដោយជោគជ័យ

បរទេស៖ ថ្មីៗនេះលោកគីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានបញ្ជាឱ្យ កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ធ្វើសមយុទ្ធ ដែលមានលក្ខណៈដូចសង្គ្រាម នៅកម្រិតអាំងតង់ស៊ីតេខ្ពស់ជាងមុន។

គ្រាប់មីស៊ីល ដែលបានបាញ់សាកល្បង បានចាប់ផ្តើមនៅឆ្នាំនេះ បានអនុវត្តតាមគំរូស្រដៀងគ្នា និងក៏ត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធ ដោយប្រទេសជិតខាង គឺជប៉ុន កូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយនៅពេលនេះ កូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បង គ្រាប់រ៉ុក្កែតទំនើបចុងក្រោយ ប្រកបដោយជោគជ័យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានសាកល្បងប្រព័ន្ធ បាញ់គ្រាប់រ៉ុក្កែតធំជាបន្តបន្ទាប់ ប្រកបដោយជោគជ័យ ហើយបើតាមកាសែត មេដឹកនាំប្រទេសគឺលោក គីមជុងអ៊ុន បានដឹកនាំការសាកល្បងនេះ។

ទីភ្នាក់ងារព័ត៌មានបាននិយាយថា “ តាមរយៈការសាកល្បងបាញ់ជាបន្តបន្ទាប់ ភាពប្រសើរនិងភាពជឿជាក់ របស់ប្រព័ន្ធអាវុធត្រូវបានបញ្ជាក់” ។ ទីភ្នាក់ងារសារព័ត៌មាន KCNA ដែលគ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា លោកគីមបានបង្ហាញ នូវការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបាញ់បង្ហោះនេះ។

ក្រៅពីលោក គីម ការបាញ់បង្ហោះ ត្រូវបានសង្កេតឃើញ ដោយមន្រ្តីជាន់ខ្ពស់ មកពីគណបក្សពលករ នៃប្រទេសកូរ៉េខាងជើង និងមន្ត្រីយោធាកំពូល របស់ប្រទេសនេះផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top