បរទេស៖ សហរដ្ឋអាមេរិកនឹងពិភាក្សាគ្នា អំពីការគម្រាមកំហែង បង្កឡើងដោយប្រទេសចិន ដែលរួមមានទាំងការប្រើប្រាស់ បណ្ដាញទូរគមនាគមន៍ 5G នៅពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជួបជាមួយសម្ព័ន្ធមិត្ត នៅជំនួបកំពូលណាតូ ក្នុងទីក្រុងឡុងដ៍ នាសប្ដាហ៍ក្រោយ។
ស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសចិន ព្យាយាមប្រឹងប្រែងបំពេញកិច្ចព្រមព្រៀង លើជំហានទីមួយ នៃកិច្ចព្រមព្រៀងជំនួញនោះ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយថា សហរដ្ឋអាមេរិកនឹងទទូចថា សម្ព័ន្ធមិត្តគួរតែប្រើប្រាស់ ក្រុមហ៊ុនផ្តល់បណ្ដាញអ៊ីនធឺណេត ដ៏គួរឲ្យទុកចិត្ត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិកមួយរូប បាននិយាយយ៉ាងដូច្នេះថា “នេះគឺជាអាទិភាពដ៏ខ្ពស់បំផុតមួយ សម្រាប់យើង ហើយលោកប្រធានាធិបតី នឹងធ្វើការលើកឡើងជាថ្មីនូវសារនោះ”៕ ប្រែសម្រួល៖ប៉ាង កុង