ព័ត៌មានអន្តរជាតិ

តួកគីបង្ហាញ ការជំទាស់ផែនការ ការពារជាតិ របស់អង្គការណាតូ

បរទេស:ប្រភពចេញ ពីមន្ត្រីជាន់ខ្ពស់បួនរូប នៃប្រទេសជាសម្ព័ន្ធមិត្ត បាននិយាយថា ប្រទេសតួកគីបានបង្ហាញជំហរ បដិសេធក្នុងការគាំទ្រ ផែនការការពារជាតិ របស់អង្គការណាតូ សម្រាប់ជុំវិញបញ្ហា នៃតំបន់ប៉ាល់តិកនិងប្រទេសប៉ូឡូញ រហូតដល់សម្ព័ន្ធមិត្តផ្តល់ការគាំទ្រ ខាងនយោបាយដល់ទីក្រុង អង់ការ៉ាបន្ថែមទៀត ជាមុនសិនសម្រាប់ការប្រយុទ្ធប្រឆាំង នឹងកងជីវពល YPG របស់ឃឺដនៅភាគខាងជើង ប្រទេសស៊ីរី ។

ប្រភពដដែលបាន និយាយទៀតថាទីក្រុងអង់ការ៉ា បានថ្លែងប្រាប់ទៅកាន់ប្រេសិត របស់ខ្លួនប្រចាំនៅអង្គការណាតូ មិនឱ្យយល់ព្រមក្នុងការចុះហត្ថលេខាលើ ផែនការនិងប្រកាន់យកជំហរ តឹងរ៉ឹងទាំងនៅក្នុងការប្រជុំជាផ្លូវការ និងទាំងនៅក្នុងការសន្ទនាឯកជន ទាមទារឱ្យសម្ព័ន្ធមិត្ត ទទួលស្គាល់ក្រុម YPG ។

គួរបញ្ជាក់ថា គណៈប្រតិភូរបស់អង្គារណាតូ របស់តួកគីមិនអាចទាក់ទង សុំការអត្ថាធិប្បាយបានភ្លាមៗទេ ។ ក្រសួងការពារជាតិ និងក្រសួងការបរទេសតួកគី ក៏មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយទេដូចគ្នាដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top