ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា រវាងប៉ូលីស ម៉ិកស៊ិក និងក្រុម ឧក្រិដ្ឋជន ស្លាប់ទាំង សងខាងសរុប ១៤នាក់

MEXICO CITY៖ មន្រ្តីបាននិយាយថា កងកម្លាំងសន្តិសុខម៉ិកស៊ិក បានធ្វើការប្រយុទ្ធគ្នា ដោយប្រើកាំភ្លើង បាញ់តទល់គ្នារយៈពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ជាមួយខ្មាន់កាំភ្លើង នៅក្នុងក្រុង Villa Union ដែលជាទីក្រុងមួយនៅរដ្ឋ Coahuila ស្ថិតនៅប្រហែលមួយម៉ោងនៅភាគនិរតីនៃទីក្រុង Eagle Pass រដ្ឋតិចសាស់ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១៤ នាក់បានស្លាប់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អភិបាលរដ្ឋ Coahuila គឺលោក Gov Miguel Angel Riquelme បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ៤ នាក់នៃអ្នកស្លាប់គឺជាមន្រ្តីប៉ូលីស ដែលត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខគ្នាដំបូង ហើយកម្មករក្រុង ជាច្រើនបានបាត់ខ្លួន។

លោកបាននិយាយថា ក្រុមប្រដាប់អាវុធបានវាយលុក ចូលក្រុងដែលមានប្រជាជនចំនួន ៣.០០០ នាក់ នៅក្នុងក្បួន រថយន្តដឹកទំនិញ ហើយបានវាយប្រហារការិយាល័យ រដ្ឋាភិបាលក្នុងតំបន់ និងជំរុញឱ្យកម្លាំងរដ្ឋ និងសហព័ន្ធអន្តរាគមន៍។ សមាជិក ១០ នាក់ដែលត្រូវបាន ចោទប្រកាន់នៃក្រុមឧក្រិដ្ឋជន Cartel of the Northeast ក៏ត្រូវបានសម្លាប់នៅ ក្នុងការបាញ់ប្រហារនោះផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top