ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រទេស សូរីណាម ត្រូវតុលាការកាត់ទោសជាប់គុក ២០ឆ្នាំ រឿងសម្លាប់ អ្នកនយោបាយ ប្រឆាំងអស់ ១៥នាក់ ក្រោយរដ្ឋប្រហារ

បរទេស៖ តុលាការនៅប្រទេសសូរីណាម បានកាត់ទោសប្រធានាធិបតីរបស់ ប្រទេសនេះគឺលោក Desi Bouterse ពីបទឃាតកម្មចំពោះ ការប្រហារជីវិតគូប្រជែង ១៥ នាក់ ក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីរដ្ឋប្រហារមួយ។ បុរសដែលត្រួតត្រាប្រវត្តិសាស្រ្តថ្មីរបស់ អតីតអាណានិគមហូឡង់រូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ២០ ឆ្នាំ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បណ្តាគណបក្សប្រឆាំង បានអំពាវនាវឱ្យលោក Bouterse លាលែងពីតំណែង ក្នុងពេលលោកកំពុងស្ថិតនៅក្នុងប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយនៅពេលដែលការកាត់ទោសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ។

អនុប្រធានគណបក្ស ប្រជាធិបតេយ្យជាតិ បានប្រាប់កាសែតក្នុងស្រុក De Ware Tijd ថា លោក Bouterse ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ ទៅកាន់ប្រទេស សូរីណាមវិញនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ដោយរំលងដំណើរ ទៅប្រទេសគុយបា។ លោក Ramon Abrahams បានប្រាប់កាសែតថា គាត់កំពុងទាក់ទង តាមទូរស័ព្ទជាមួយ Bouterse និងបានកោះប្រជុំបន្ទាន់ ក្នុងគណបក្ស។

លោក Bouterse បានដឹកនាំប្រទេសអាមេរិច ខាងត្បូងរហូតដល់ទសវត្សឆ្នាំ ១៩៨០ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលយោធា បន្ទាប់មកបានចូលកាន់ តំណែងម្តងទៀតនៅឆ្នាំ ២០១០ និងធានាបានការបោះឆ្នោត ឡើងវិញនៅ ៥ ឆ្នាំក្រោយ។

តុលាការបានសំរេចថា លោក Bouterse បានត្រួតពិនិត្យប្រតិបត្តិការមួយដែលទាហាន ក្រោមបញ្ជារបស់គាត់ បានចាប់ពង្រត់អ្នករិះគន់ រដ្ឋាភិបាលឈាន មុខចំនួន ១៦ នាក់ រួមមានមេធាវី អ្នកកាសែត និងគ្រូបង្រៀននៅ សកលវិទ្យាល័យ ហើយបានសម្លាប់ពួកគេអស់ ១៥ នាក់នៅឯបន្ទាយ អាណានិគមមួយ នៅក្នុងរដ្ឋធានី ប៉ារ៉ាម៉ារីបូ។ ប្រែសម្រួលៈ ណៃ តុលាមេដឹកនាំសហជីពម្នាក់បានរួចផុតពី សេចក្តីស្លាប់ ហើយក្រោយមកបាន ផ្តល់ភស្តុតាង ប្រឆាំងនឹងលោក Bouterse ។

យ៉ាងណាក៏ដោយ លោក Bouterse បានបដិសេធការ ចោទប្រកាន់នេះ ហើយអាចប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តី សម្រេចនេះ៕

To Top