ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយសម្ព័ន្ធមិត្តចិន បានកើនឡើងច្រើនជាង ៥ដង ចាប់តាំងពីឆ្នាំ២០០១

ទិន្នន័យបានបង្ហាញថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយសម្ព័ន្ធមិត្តចិន ដែលជាប្រពៃណីរបស់ខ្លួន បានកើនឡើងច្រើនជាង ៥ដងចាប់តាំងពីឆ្នាំ២០០១ នេះបេីយោងតាមការចុះផ្សាយ របស់ភ្នាក់ងារសារព័ត៌មាន យុនហាប់។

សមាមាត្រនៃពាណិជ្ជកម្មក្រៅប្រទេស ជាទូទៅរបស់កូរ៉េខាងជើង បានកើនឡើងដល់ ៩១,៨ ភាគរយកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹង ១៧,៣ ភាគរយក្នុងឆ្នាំ២០០១ នេះបើយោងតាមទិន្នន័យ ពីរបាយការណ៍វិភាគ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។

ប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មធំទី២ របស់កូរ៉េខាងជើង ស្ទើរតែគ្មានពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង នៅក្នុងរយៈពេលឆ្នាំ ២០១៧-២០១៨ ដោយសារតែការ បិទទ្វារឧស្សាហកម្មរួមរបស់ពួកគេ នៅទីក្រុង Kaesong នៅកូរ៉េខាងជើង និងការពង្រឹង ការដាក់ទណ្ឌកម្មជាសកល ប្រឆាំងនឹងរបបនេះ៕

To Top