ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងរកវិធីទប់ទល់នឹងសម្ពាធ របស់អាមេរិក បង្ខំឲ្យចាយលុយ ៥ពាន់លានដុល្លារ លើវិស័យការពារជាតិ

សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធី ដើម្បីទប់ទល់នឹងសម្ពាធ ពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុកហិរញ្ញវត្ថុ របស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។

នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាព ​នៃសេចក្តីសម្រេចរបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ជាមួយប្រទេសជប៉ុន ស្តីពីការចែករំលែកព័ត៌មាន ចារកម្មយោធា។

ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា បន្ទាប់មកភាគីទាំងពីរ បានពិភាក្សារកវិធី ដើម្បីដោះស្រាយបញ្ហា ដែលមិនទាន់សម្រេច រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន៕ ដោយ៖ ឈូក បូរ៉ា

To Top