ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំងនឹង ហាមមិនឲ្យមានការ ដំណើរទស្សនកិច្ច នៃកងកម្លាំង នាវាចររបស់ អាមេរិក នៅក្រុងហុងកុង ទៀតឡើយ

ហុងកុង:នៅព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះប្រទេសចិន បាននិយាយថាខ្លួននឹងផ្អាកដំណើរ ទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុងនិងបូករួមទាំងការដាក់ទណ្ឌកម្ម ដល់អង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យអាមេរិកមួយចំនួន ដែលជាផ្នែកនៃការសងសឹកចំពោះការចុះហត្ថលេខាលើច្បាប់ ដែលគាំទ្រដល់សិទ្ធិមនុស្សនៅក្នុងទឹកដីពាក់ កណ្តាលស្វយ័តរបស់ខ្លួនមួយនេះ។

ខណៈពេលដែលភាពច្បាស់លាស់របស់ទណ្ឌកម្ម នៅតែមិនទាន់មាននោះវាកំពុងហាក់ដូចជាគាំទ្រដល់ ការគំរាមកំហែងរបស់ចិនហើយសហរដ្ឋអាមេរិក នឹងត្រូវចំណាយពេលទៅលើការសម្រេចចិត្តនេះ សាជាថ្មី។ លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ជំហ៊ានទាំងនេះ គឺជាការឆ្លើយតបទៅនឹងអាកប្បកិរិយា មិនសមហេតុផលរបស់ សហរដ្ឋអាមេរិកប៉ុណ្ណោះ។

ច្បាប់ថ្មីដែលត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃពុធសប្តាហ៍មុនដោយប្រធានាធិបតីដូណាល់ត្រាំ កំណត់ការដាក់ទណ្ឌកម្មលើមន្រ្តីចិននិងហុងកុងដែល អនុវត្តការរំលោភសិទ្ធិមនុស្សនិងតម្រូវឱ្យមានការត្រួត ពិនិត្យប្រចាំឆ្នាំឡើងវិញអំពីស្ថានភាព ពាណិជ្ជកម្មអំណោយផលដែល ក្រុងវ៉ាស៊ីនតោនផ្តល់ ដល់ហុងកុង៕

ប្រែសម្រួល:ស៊ុនលី

To Top