ព័ត៌មានអន្តរជាតិ

រត់ជាន់គ្នានៅប្រទេសប្រេស៊ីល ទីក្រុងសៅប៉ូឡូស្លាប់ មនុស្ស៩នាក់

បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាល ពីថ្ងៃចន្ទទី២ ខែធ្នូនេះបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៩នាក់ត្រូវបានគេរត់ជាន់រហូតដល់ ស្លាប់ហើយមនុស្ស៧នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ ក្នុងពេលរត់ជាន់គ្នានៅឯពិធី រាំកំសាន្តដ៏ធំមួយនៅក្នុងទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។

ឧប្បត្តិហេតុនេះបានកើតឡើង នៅពេលដែលមនុស្សម្នាចាប់ ផ្តើមភ័យស្លន់ស្លោក្រោយបាន លឺសូរសម្លេងស្នូរកាំភ្លើងដែលចេញពី ការប្រយុទ្ធគ្នាក្បែរនោះរវាងមន្រ្តីប៉ូលីស និងជនសង្ស័យពីរនាក់ដែលបានបើកការបាញ់ ប្រហារខណៈពួកគេព្យាយាមរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ដោយជិះម៉ូតូ។ អាជ្ញាធរបាននិយាយថា មនុស្សជិត ៥.០០០ នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍រាំនេះ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្រោយហេតុការណ៍ នេះអភិបាលរដ្ឋសៅប៉ូឡូលោក Joao Doria បានបង្ហាញអំពីការសោកស្តាយចំពោះ ការបាត់បង់អាយុជីវិតនិង បានស្នើសុំការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ៕

ប្រែសម្រួល:ស៊ុនលី

To Top