បរទេស៖ ភ្នាក់ងារអចលនៈទ្រព្យ ប្រហែល ៣,០០០នាក់ ទៅ ៤០០០ នាក់ នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម បានឈប់ពីការងារ នៅចន្លោះខែមករា និងវិច្ឆិកា ដោយសារការផ្គត់ផ្គង់ លើការបង់ រំលោះលំនៅដ្ឋានថ្មីធ្លាក់ចុះ។
យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Tran Khanh Quang អគ្គនាយកក្រុមហ៊ុនវិនិយោគ អចលនៈទ្រព្យ Viet An Hoa JSC បាននិយាយថា ភាគច្រើន នៃឈ្មួញកណ្តាលបានសម្រេចចិត្តចាកចេញ ពីទីផ្សារយ៉ាងសកម្ម ជាជាងប្រកួតប្រជែងគ្នាយក កម្រៃតិចតួច។ លោកបានបន្តថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មី នៅក្នុងទីក្រុង ហូជីមិញ បានធ្លាក់ចុះ ៦០ ភាគរយនៅឆ្នាំនេះ។
លោក Quang បន្ថែមថា «ប្រសិនបើក្នុងឆ្នាំ ២០១៧ មានអង្គភាពលំនៅឋានមួយយូនីត ត្រូវបានលក់ រវាងភ្នាក់ងារអចលនៈទ្រព្យចំនួន ៣ គឺក្នុងឆ្នាំ ២០១៩ មានតែមួយរវាងប្រាំបីប៉ុណ្ណោះ។ ជាមួយនឹងកម្រៃជើងសារជាមធ្យមនៅចន្លោះពី ១ ទៅ១.៥ ភាគរយ នៃតម្លៃកិច្ចសន្យាសរុប ហើយភ្នាក់ងារអចលនទ្រព្យមួយចំនួន មិនអាចទូទាត់លើការចំណាយ ក្នុងជីវិតរស់នៅរបស់ពួកគេបាន»។
ភ្នាក់ងារចំនួន ៦.០០០ នាក់ផ្សេងទៀត ត្រូវបាន ប៉ាន់ប្រមាណថា បានធ្វើការងារបន្ថែមក្នុងគោលបំណងដើម្បីរកចំណូល ទប់នឹងចំណាយលើការរស់នៅ។
ដោយដកស្រង់ទិន្នន័យដែល ប្រមូលបាន ដោយក្រុមហ៊ុន Viet An Hoa បានឱ្យដឹងថា ប្រជាជនទាំងនេះ រក្សាឋានៈរបស់ខ្លួន ជាអ្នកម៉ៅការក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែដោយសារប្រាក់ចំណូល របស់ពួកគេ បានថយចុះយ៉ាងខ្លាំង ពួកគេត្រូវទទួលយកការងារ បន្ថែមទៀត៕ប្រែសម្រួលៈ ណៃ តុលា