បរទេស៖ សហរដ្ឋអាមេរិក នឹងមិនផ្តល់សំណង ដល់អូស្រ្តាលី ចំពោះយន្ដហោះចម្បាំង EA-18G Growler ដែលផលិត ដោយអាមេរិក ដែលបានឆាបឆេះ ក្នុងពេលធ្វើលំហាត់ សមយុទ្ធដោយសារបញ្ហា ម៉ាស៊ីននោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះឯកទេសនៃយន្ដហោះ F / A-18F Super Hornet ដែលត្រូវចំណាយ ៨៥ លានដុល្លារបានឆាបឆេះយ៉ាង សន្ធោសន្ធៅ ខណៈពេលប៉ុនប៉ងហោះឡើងនៅមូលដ្ឋានយោធាអាមេរិក ក្នុងរដ្ឋ Nevada ក្នុងឆ្នាំ ២០១៨ ។ កងកម្លាំងទ័ពអាកាសអូស្រ្តាលី បានទុកយន្តហោះនេះចោល ។
នៅពេលសួរថា ហេតុអ្វីបានជារដ្ឋាភិបាលទីក្រុង កង់ប៊ែររ៉ា នឹងមិនទទួលបានសំណងសម្រាប់យន្ដហោះ ដែលបានឆេះនោះ គឺមិនមែនដោយសារកំហុសរបស់ពិឡុតនោះទេ តែដោយសារបញ្ហា បច្ចេកទេសមិនត្រឹមត្រូវ ។ លោក Greg Hoffman អនុសេនាធិការទ័ពអាកាស បាននិយាយថា យន្ដហោះដែលបានទិញនេះ គឺស្ថិតក្រោមកិច្ចសន្យា ដែលមិនអនុញ្ញាត ឱ្យមានសំណង ៕
ប្រែសម្រួលៈ ណៃ តុលា