វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនអាចនឹងដាក់ពន្ធលើផលិតផលបារាំង ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងពន្ធរបស់បារាំង លើក្រុមហ៊ុនបច្ចេកវិទ្យាដោយសន្និដ្ឋានថាការបំពាននេះ“ រើសអើង” ក្រុមហ៊ុនឌីជីថលសហរដ្ឋអាមេរិក ដូចជា Google LLC និង Facebook Inc ។
រដ្ឋបាល របស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃដដែលនោះក៏បានធ្វើសេចក្តីប្រកាស ដែលទំនងជាធ្វើឱ្យមានភាពតានតឹង ពាណិជ្ជកម្មកាន់តែខ្លាំងឡើង ជាមួយបណ្តាប្រទេសផ្សេងទៀត រួមទាំងការកាត់បន្ថយពន្ធ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសប្រេស៊ីល និងអាហ្សង់ទីន។
ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបាន និងកំពុងស៊ើបអង្កេតអំពីផលប៉ះពាល់ នៃពន្ធសេវាកម្មឌីជីថល ចាប់តាំងពីខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលបារាំង បានឈានដល់ការដាក់ពន្ធ ៣ ភាគរយលើប្រាក់ចំណូល ដែលបង្កើតដោយក្រុមហ៊ុនមួយចំនួន ដែលផ្តល់សេវាកម្មឌីជីថល ដល់អ្នកប្រើប្រាស់នៅប្រទេសបារាំង៕
ដោយ ឈូក បូរ៉ា