ព័ត៌មានអន្តរជាតិ

ជប៉ុនគ្រោងការ ដកកម្ទេចកម្ទីនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២១

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ដំណើរការនៃការយកប្រេង ដែលបានរលាយចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយឈី ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកពិបាកបំផុត ក្នុងការសម្អាតកន្លែង ដែលមានវិបត្តិ នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ។

ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៣ ដែលរងការរលាយ ដោយសារគ្រោះថ្នាក់រញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការងារនឹងចាប់ផ្តើមនៅលេខ ២ ព្រោះវាងាយស្រួលបំផុត និងមានសុវត្ថិភាពបំផុត។

ផែនការនេះអំពាវនាវ ឱ្យបញ្ចប់ការដកហូត នូវកំណាត់ឥន្ធនៈចំនួន ៤.៧៤១ ដែលនៅសល់ក្នុងអាងត្រជាក់ នៃរ៉េអាក់ទ័រលេខ ១ ដល់លេខ ៦ នៅឆ្នាំ២០៣១ ដោយផ្តល់ពេលវេលាជាក់លាក់មួយ ជាលើកដំបូង៕ ដោយ៖ ឈូក បូរ៉ា

To Top