ព័ត៌មានអន្តរជាតិ

ប្រទេសនេប៉ាល់ ចាប់ផ្តើម ពិធីបុណ្យបូជាយញ្ញ សត្វច្រើនបំផុត ក្នុងពិភពលោកទៀតហើយ ទោះបីមានការតវ៉ា

បរទេស៖ ពិធីបុណ្យ Gadhimai ដែលត្រូវបានប្រារព្វធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង គឺជាពិធីបុណ្យបូជាយញ្ញ ដែលមនុស្សប្រមាណ ៤ លាននាក់ ចូលរួមក្នុងការជឿថា ការបូជាសត្វ ដល់ព្រះក្នុងសាសនាហិណ្ឌូ Gadhimai ដែលនឹងបញ្ចប់នូវអំពើអាក្រក់ និងនាំមកនូវភាពរុងរឿង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកកាន់សាសនាហិណ្ឌូ បានប្រមូលផ្ដុំគ្នា នៅភាគខាងត្បូង ប្រទេសនេប៉ាល់ កាលពីថ្ងៃអង្គារ ដើម្បីបូជាក្របីរាប់ពាន់ក្បាល ក្នុងអំឡុងពេលការសម្លាប់សត្វដ៏ធំបំផុត របស់ពិភពលោក នៅក្នុងភូមិ Bariyarpur ក្នុងស្រុក Bara ចម្ងាយ ២០០ គីឡូម៉ែត្រពីរដ្ឋធានី កដ្ឋមណ្ឌូ ។ ពិធីបុណ្យនេះ ក៏ពាក់ព័ន្ធនឹងពិធីសម្លាប់ សត្វជាច្រើនទៀត ដែលមានដូចជា សត្វពពែ កណ្តុរ មាន់ ជ្រូក និងសត្វព្រាបផងដែរ។

អ្នកសម្លាប់សត្វ ឬពេជ្យឃាតប្រហែល ២០០ នាក់ ដែលមានដាវនិងកាំបិតកាន់កាប់សត្វ នៅក្នុងសង្វៀនដែលមានជញ្ជាំងធំជាងទីលានបាល់ទាត់ ។ ទោះបីជាមានភាពចម្រូងចម្រាស យ៉ាងខ្លាំងជុំវិញពិធីបុណ្យ និងការស្រែកទាមទារជាអន្តរជាតិ ដើម្បីហាមឃាត់ពិធីបុណ្យនេះពីសកម្មជនសត្វនិងតុលាការក៏ដោយ ក៏ពិធីបុណ្យនេះ នៅតែត្រូវបានប្រារព្ធទៅបាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top