វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលទទូចដល់រដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ ចំពោះការប្រព្រឹត្តរបស់ចិន ចំពោះជនជាតិភាគតិចអ៊ុយហ្គ័ររបស់ខ្លួន ដោយដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលពាក់ព័ន្ធនឹង ការរំលោភសិទ្ធិមនុស្ស ។
ច្បាប់ដែលបានអនុម័ត លើសន្លឹកឆ្នោត ៤០៧ ទល់នឹង ១ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ហើយបន្ទាប់មកទៅកាន់តុរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនឹងចុះហត្ថលេខាលើច្បាប់ ឬប្រើសិទ្ធិវេតូរបស់លោក។
វាជាចំណុចលេចធ្លោ ខាងការទូតមួយផ្សេងទៀត រវាងសហរដ្ឋអាមេរិក និងចិន ដែលបានមើលឃើញពីភាពតានតឹង រួចទៅហើយជុំវិញជំហរ របស់ក្រុងវ៉ាស៊ីនតោន ចំពោះការតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យរបស់ហុងកុង និងសង្គ្រាមពាណិជ្ជកម្មដ៏យូរអង្វែង ៕
ដោយ ឈូក បូរ៉ា