ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងវាយប្រហារ មកលើហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្ស ១៧នាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិស និងទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសហ្វីលីពីន បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្ស ចំនួន១៧នាក់បានស្លាប់ នៅក្នុងគ្រាដែលមានព្យុះទីហ្វុង បានបង្កឲ្យមានទឹកភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង គិតចាប់តាំងពីថ្ងៃចន្ទ បង្កឲ្យខូចខាតធ្ងន់ធ្ងរ នៅខេត្ត និងខេត្ត Luzon ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសហ្វីលីពីន ។

ការិយាល័យអាកាសធាតុរដ្ឋហ្វីលីពីន និងលេខាធិការដ្ឋានសេវាកម្ម តាមដានតារាសាស្ត្រ និងភូមិសាស្ត្រ ហៅកាត់ (PAGASA)បានឲ្យដឹងថា ព្យុះទីហ្វុង Kammuri បានប្រែក្លាយជាព្យុះខ្សោយវិញ ជាព្យុះត្រូពិច នៅថ្ងៃពុធ នេះ ។

ការិយាល័យ PAGASA បានបញ្ជាក់ថា ព្យុះបានបង្កឡើង នៅវេលាម៉ោង១០និង០០នាទីព្រឹក ហើយបន្តបក់បោក ឆ្ពោះទៅទិសខាងលិច និងបន្តដំណើរទៅភាគពាយ័ព្យ ដែលមានល្បឿន១៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយបានឆ្ពោះទៅសមុទ្រចិនខាងត្បូង ។

ការិយាល័ដដែលនេះ បានឲ្យដឹងថា ព្យុះ Kammuri មានល្បឿន៩៥គីឡូម៉ែត្រ ក្នុង១ម៉ោង និងបានបោកបក់ រហូតដល់១១៥គីឡូម៉ែត្រ ក្នុង១ម៉ោង ដែលបានផាត់ទៅទិសខាងលិច ក្រុង Subic នៅខេត្ត Zambales ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top