ព័ត៌មានអន្តរជាតិ

សភាអាមេរិក បោះឆ្នោតអនុម័តលើ សេចក្តីព្រាងច្បាប់ប្រឆាំង នឹងការឃុំឃាំងជនជាតិម៉ូស្លីម នៅក្នុងប្រទេសចិន

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ថា សភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីប្រឆាំងនឹងអ្វីដែលគេហៅថា ជាការឃុំឃាំងមនុស្ស ដោយធ្វើទារុណកម្ម និងការយាយីតាមតែអំពើចិត្តរបស់ជាតិម៉ូស្លីម អូហ្គូ នៅក្នុងទឹកដីនៃប្រទេសចិន ។

សភាបានអំពាវនាវឲ្យមាន “ទណ្ឌកម្មដែលបានកំណត់” លើសមាជិករដ្ឋាភិបាលចិន និងដាក់ឈ្មោះលេខាធិការ បក្សកុម្មុយនិស្តនៅតំបន់ស្វយ័ត ក្នុងខេត្តស៊ីនជាំង គឺ ក្វាងក្វាវូ ។

គួរបញ្ជាក់ថា ច្បាប់នេះនៅតែត្រូវការ ការយល់ព្រមពីព្រឹទ្ធសភា និងពីប្រធានាធិបតី ត្រាំ ផងដែរ ។

ជុំវិញការបោះឆ្នោតនេះដែរ ប្រទែសចិន បានប្រតិកម្មដែលខឹងយ៉ាងខ្លាំងដោយហៅការបោះឆ្នោតនេះថា ជាការជ្រៀតជ្រែករឿងផ្ទៃក្នុង ។

ច្បាប់ស្តីពីសិទ្ធិមនុស្ស នៃច្បាប់អ៊ូហ្គួរឆ្នាំ២០១៩ ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ ៤០៧ទល់នឹង១ នៅក្នុងសភាតំណាងរាស្ត្រកាលពីយប់ថ្ងៃអង្គារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top